លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាម៉ាឡេស៊ី
នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា (គណៈកម្មការទី៦ព្រឹទ្ធសភា) បានអញ្ជើញអមសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត តាន់ស្រ៊ី ដាតូ ចូហារិ ប៊ិន អាប់ឌុល ( Tan Sri Dato Dr Johari bin Abdul ) ប្រធានរដ្ឋសភាម៉ាឡេស៊ី នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងពេលដែលថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរ បានកំពុងចូលរួមសន្និសីទកំពូលប្រធានសភាពិភពលោកលើកទី៦ ដែលរៀបចំឡើងដោយសហភាពអន្តរសភា(IPU)។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៦ព្រឹទ្ធសភា